ប្រពៃណីកាន់ដូនតា ជួរជុំបួរ រៀបចំស្លាកធម៌ អារក្ស ឬកាន់អាសនៈ
ជនជាតិខ្មែរគឺជាជនជាតិដែលមានប្រពៃណីដូនតា គោរពលិទ្ធិសាសនាដើមរបស់ខ្លួន មុននឹងមានសាសនាដទៃចូលមកដល់ដូចជាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ឬគ្រឹស្តិសាសនា ជាដើម។
លិទ្ធិព្រលឹង ឬសាសនាខ្មោច គឺជាសាសនាដើមរបស់ជនជាតិខ្មែរដើម ដែលសាសនានេះគេគោរពទៅលើព្រលឹងដូនតា ម្តាយដើម គ្រូបាធ្យាយ អារុក្ខអារក្ស អ្នកតាជាដើម។
ជំនឿនៃសាសនាដើមរបស់ខ្មែរម្ចាស់ស្រុកមួយនេះ នឹងមិនអាចរលុបបាត់ដានចេញពីជាតិសាសន៍មួយនេះជា ដាច់ខាតត្បិតដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានធ្វើកាលកិរិយាទៅ គឺវិលមកកើតជាកូន ជាចៅខ្មែរវិញដដែលៗ ហើយសែរស្រឡាយនេះបានចងជា ជួរជុំបួរ ដែល តម្រូវ ឲ្យអ្នកកើតមកក្រោយៗនេះត្រូវរៀបចំជា ទី សេនាសនៈ សម្រាប់ឲ្យព្រលឹងរបស់ខ្លួនឯងដែលបានបំបែកជាធាតុឬថាមពលខ្ចាត់ខ្ចាយនោះ វិលរកទីតាំងពិតប្រាកដមួយ ដើម្បីសណ្ឋិត ស្នាក់នៅ ក៏ដូចជាការប្រមូលផ្ដុំធាតុ ឬ ថាមពលរបស់ខ្លួនឲ្យមូល ដើម្បីជាសេចក្តីសុខដល់ ព្រលឹងវិញ្ញាណរបស់ខ្លួនមួយផ្នែកដែលបានមកចាប់បដិសន្ធិក្នុងសម្បករូបថ្មី។
បុគ្គល ឬ រូបកាយថ្មីដែលបានរៀបចំជាទីអាសនៈនោះ តែងតែទទួលបាននូវសេចក្តីសុខមានប្រាជ្ញា ធ្វើការអ្វីតែងតែបានសម្រេច ឬមានអ្នកជួយជ្រោមជ្រែងជានិច្ច ដែលផ្ទុយស្រឡះពី បុគ្គលដែលជាប់សែស្រឡាយជាខ្មែរហើយ មិនរៀបចំទីអាសនៈឲ្យទេវតាខាងដើមរបស់ខ្លួន ដូចជា ម្តាយដើម គ្រូបាធ្យាយ អារុក្ខអារក្ស ជាដើមនោះ នឹងត្រូវជួបបញ្ហាក្នុងជីវិត ឧបសគ្គក្នុងការងារមុខជំនួញ ក៏អាចមានដល់ធ្លាក់ខ្លួនឈឺធ្ងន់ឬស្រាលក៏មាន។
ហើយបើសិនជាសាមីខ្លួនបានដឹងថាខ្លួនត្រូវរៀបចំទីសេនាសនៈឲ្យបុព្វបុរសផង បើបុគ្គលនោះមិនព្រមរៀបចំឲ្យបានលឿនទេ ហេតុការណ៍មិនល្អ ឧបសគ្គ ការឈឺថ្កាត់ នឹងរឹតតែត្រូវប្រឈមកាន់តែខ្លាំងឡើងៗ ជាងអ្នកមិនដឹងរឿងទៅទៀត។
(នៅមានត....)
Comments
Post a Comment