សេចក្តីសុខផ្លូវចិត្ត

 នៅលើពិភពលោកនេះ មនុស្សគ្រប់ៗរូបសុទ្ធតែប្រាថ្នានូវសេចក្តីសុខកាយ សប្បាយចិត្ត ប៉ុន្តែក៏ឃើញថាមនុស្សបានស្វែងរកសេចក្តីសុខផ្លូវកាយជាច្រើនវិធី និងព្យាយាមបំពេញកាយរបស់ខ្លួនដោយសេចក្តីសុខផ្លូវលោកជាច្រើនយ៉ាងតាមរយៈសំភារៈនិយម សេចក្តីប៉ងប្រាថ្នា ការចង់បាននេះ ចង់បាននោះ បែរជាធ្វើឲ្យបាត់បង់សេចក្តីសុខផ្លូវចិត្ត និងសេរីភាពរបស់ខ្លួនឯងទៅវិញ។

ការដែលដាក់ខ្លួនឯងឲ្យរវល់ ដើម្បីបំពេញសេចក្តីសុខផ្លូវកាយ ប្រៀបដូចជា ការក្រងនូវក្រឡាមង ដើម្បីទុកទាក់ ក របស់ខ្លួនឯងអញ្ចឹងដែរ ហើយនៅទីបំផុត មនុស្សក៏ចាប់ផ្តើមលែងសប្បាយចិត្ត ថាមពលក៏ជិតអស់ ពេលវេលាក៏ខើចទៅខើចទៅ។

"បើលោកអ្នកចង់សប្បាយចិត្ត សូមកុំពិបាកចិត្ត" ពាក្យនេះអានទៅដូចជាកំប្លែងបន្តិច ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ នៃការដោះលែងចិត្តរបស់អ្នកឲ្យមានសេរីភាព និងព្រមទទួលនូវរឿងគ្រប់យ៉ាងដែលបានកើតឡើងកន្លងទៅហើយនោះ។

(នៅមានត ....)

Comments

Popular posts from this blog

ប្រពៃណីកាន់ដូនតា ជួរជុំបួរ រៀបចំស្លាកធម៌ អារក្ស ឬកាន់អាសនៈ